នាព្រឹកថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពី "ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុនិងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៉ិន មាត្រា អគ្គនាយករងនៃ ន.អ.ប. និងឯកឧត្តម គិត សុផា អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសមាជិកសមាជិការមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ពន្ធដារខេត្ត រដ្ឋបាលសាលាខេត្ត អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន នៅខេត្តពោធិ៍សាត់ សរុបចំនួនប្រមាណ ១២៩ នាក់។